Overseas Chinese History Museum

『TikTok,Lamborghini,PaFiDo 2024.2.23』
今天(2月23日)凌晨12点30分左右,金边有3名中国人因开兰博基尼豪车撞死人后逃逸,被警方逮捕。
一辆兰博基尼汽车疑因司机酒驾,冲撞摩托车骑士,导致重伤身亡。肇祸司机和一名乘客随后乘坐友人汽车逃离现场,但被交警追赶并拦下,依法抓捕3人。
事发今日凌晨12时30分左右在俄罗斯大道。警方指出,一辆兰博基尼汽车在路上飞速行驶,冲撞一辆摩托车,骑士被撞飞直摔落地,导致重伤身亡。
警方称,汽车司机是一名中国人,同行的还有长居柬埔寨的Tik Tok中国籍网红“PafiDo”。事发后,两人并没有留在现场,而是乘坐友人的汽车逃离,但被好心民众和交警追赶并拦下,车上3名中国男子被警方依法抓捕。

តារាល្បី PafiDo និងបក្ខពួក បើកឡាន Lamborghini លឿនមិនប្រយ័ត្ន ទៅបុកម៉ូតូ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗ

ខណ្ឌពោធិ៍សែនជ័យ ៖ តារាល្បីឈ្មោះ PafiDo បើករថយន្ត Lamborghini ពាក់ស្លាកលេខ កម្ពុជា.F.R.999 បុកបុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ តាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១:២០ យប់ ថ្ងៃ២៣ ខែុម្ភះ ឆ្នាំ២០២៤ រួចជនបង្កបើករថយន្ត រត់ដល់ចំណុច ផ្លូវដួងងៀប

ទើបបងប្អូនប្រជាពលរដ្ឋ តាមឃាត់បានជនបង្ក ៣នាក់រួចប្រគល់អោយសម្ថកិច្ច នរគបាល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សោន សឹត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1v-9127 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ហួសរាជបណ្ឌិតសភាបន្តិច ក៏ត្រូវបានរថយន្តបង្ក បើកលឿនដូចហោះ បោះពួយមួយទំហឹង ទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឲ្យមនុស្ស និងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ មនុស្សបានស្លាប់ ចំណែកម៉ូតូ ខូចខាតធ្ងន់ធ្ងរ។

បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿន ព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ ឆ្លងកាត់វិថីសេះស ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់បានមនុស្ស ៣នាក់ ក្នុងនោះមានបុគ្គលល្បីឈ្មោះ ក្នុងបណ្តាញសង្គមមួយរូបផងដែរ ដោយមិនច្បាស់ថា ស្ថិតក្នុងស្ថានភាពបែបណានៅឡើយនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


តារា TikTok ប៉ាហ្វីដូ បើករថយន្ដ Lamborghini បុកអ្នកជិះម៉ូតូស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ រួចរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ

(ភ្នំពេញ)៖ តារា TikTok ដែលល្បីរឿងធ្វើម្ហូបជនជាតិចិនឈ្មោះ ប៉ាហ្វីដូ (PaFiDo) បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ពាក់ផ្លាកលេខកម្ពុជា F.R.999 បុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើងគេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ពណ៌លឿង ពាក់ផ្លាកលេខកម្ពុជា F.R.999 ដែលអ្នកបើកទំនងក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1V-9127 ជាអ្នកដឹកម្ហូបតាមអនឡាញ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ រថយន្ដបង្កមិនបានឈប់ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ ពោលបានបើករត់គេចរហូតដល់ផ្លូវឌួងងៀប ហើយអ្នកបើករថយន្ដដែលត្រូវបានគេស្គាល់ជា តារា TikTok ឈ្មោះ ប៉ាហ្វីដូ បានចុះពីលើរថយន្ដបង្កឡើងទៅជិះរថយន្ដផ្សេងមួយទៀត ម៉ាក BMW ពាក់ផ្លាកលេខកម្ពុជា MR.TOMI ប៉ុន្ដែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមឃាត់ត្រឡប់មកវិញ។

បច្ចុប្បន្នជនបង្ក រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ខណៈសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


Update ៖ ត្រៀមបញ្ជូនខ្លួនអ្នកបើករថយន្ត Lamborghini បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់កាលពីយប់មិញ ទៅកាន់តុលាការហើយ

ភ្នំពេញ ៖ ដឹងមុខអ្នកបើករថយន្ត Lamborghini បង្កហេតុហើយគឺជាជនជាតិចិន ដែលបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ដែលមានកម្រិតជាតិអាល់កុលក្នុងខ្លួនរហូតដល់ 0.86មីលីក្រាម ក្នុង១លីត្រខ្យល់ ។

អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបម៉ាក Lamborghini បើកបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់កាលពីយប់មិញ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី អ្នកបើករថយន្តបង្ក មិនមែនជា តារា TikTok Pa Fi Do នោះទេ គឺជាជនជាតិចិនម្នាក់ទៀត ជាអ្នកបើក ដែលមានជាតិស្រវឹងខ្លាំង ដែលមានកម្រិតជាតិអាល់កុលក្នុងខ្លួនរហូតដល់ 0.86មីលីក្រាម ក្នុង១លីត្រខ្យល់ ។

ជនបើកបរបង្កឈ្មោះ « ហ្វូ សុងហ័រ » ជាជនជាតិចិន ដោយក្នុងនោះមានជនជាតិចិនម្នាក់ទៀត ឈ្មោះប៉ាហ្វីដូ ដែលត្រូវបានមហាជនស្គាល់ថា ជាអ្នកលេងបណ្តាញសង្គមល្បីម្នាក់ គឺពុំមែនអ្នកបើកនោះឡើយ គ្រាន់តែបានរួមដំណើរជាមួយ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ បានបន្តថា ៖ ករណីនេះរថយន្តបង្កបើកបុកម៉ូតូជនរងគ្រោះដែលជិះធ្វើដំណើរស្របទិសគ្នា ហើយក្រោយបង្កហេតុ ក៏បានព្យាយាមបើករត់គេច តែត្រូវពលរដ្ឋអ្នកឃើញហេតុការណ៍ ជិះដេញតាមចាប់ប្រគល់ជូនសមត្ថកិច្ច ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តម៉ាក ឡាំបូគីនី ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងតែម្តង ។

បច្ចុប្បន្នកម្លាំង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនអ្នកបើកបររថយន្តបង្កហេតុទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕