ឃាត់ខ្លួនជនជាតិចិនម្នាក់ ប្រើអាវុធខ្លីបាញ់ទៅលើជនរងគ្រោះជាមិត្ភភក្ដិចំនួន ០៣គ្រាប់ រងរបួសធ្ងន់ព្រោះតែរឿងឈ្លោះប្រកែកគ្នា
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ដែលជាជនដៃដល់បានប្រេីប្រាស់អាវុធខ្លី(មិនចាំម៉ាក) បាញ់ទៅលើជនរងគ្រោះជាមិត្ភភក្ដិចំនួន ០៣គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ WEI GUANGSHAN ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជនដៃដល់) បាននៅវេលាម៉ោង ០៣ និង០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុច សណ្ឋាគារសៀវហ៊ូនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ យ៉ាងយកចិត្តទុកដាក់ ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់កំណត់បានទីតាំងលាក់របស់ជនសង្ស័យ ។
ក្រោយឃាត់ខ្លួនសាកសួរជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៤និង ៣០នាទី ទៀបភ្លឺ ខ្លួនពិតជាបានប្រើប្រាសអាវុធខ្លី(មិនចាំម៉ាក) បាញ់ទៅលើជនរងគ្រោះចំនួន ០៣គ្រាប់បណ្ដាលឱ្យរងរបួសពិតប្រាកដមែន ។ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា(មិត្តភក្ដិគ្នា) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាំខ្លួនយកមកសាកសួរដើម្បីអនុវត្តនីតិវិធីបន្ត និងកំពុងបន្តស្វែងរកវត្ថុតាង(អាវុធខ្លី)៕
潜逃4天后,这名掏枪朝朋友连开三枪的中国男子在西港落网
2024-01-19 18:25 发表于泰国
据柬媒消息,西港一名中国男子因与朋友吵架,掏枪朝朋友连开三枪。在潜逃4天后,于1月18日在西港被警方逮捕。
涉案男子名为Wei Guangshan,39岁,中国人。
1月14日凌晨4点多,Wei某因与朋友发生争吵,为发泄怒火,在西港第3分区一家酒店前,持枪朝朋友连开3枪。
事后,再马上逃离现场。案发后,柬国家警察总署总监苏通下令严查。柬内政部警方与金边、柴桢、西港警方合作,最终于1月18日下午3时在西港3分区一酒店将嫌疑人成功抓获归案。
目前,该中国男子已经被刑事局拘留,但他的作案工具(手枪)尚未被找到。
该案正在进一步调查中。
发表回复