លោក គួច ចំរើន ផ្ដាំទៅអ្នកលក់អាវុធខុសច្បាប់ ត្រៀមខ្លួនទទួលទោស ខណៈចាប់បានជនបរទេស៣នាក់ កាន់កាប់អាវុធ២ដើម
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានផ្ញើសារផ្ដាំទៅកាន់បុគ្គល ជាអ្នកលក់អាវុធខុសច្បាប់ ឲ្យត្រៀមខ្លួនទទួលទោស ខណៈសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់បានជនបរទេស ចំនួន៣នាក់ ដែលបានកាន់កាប់ និងប្រើប្រាស់អាវុធ ខុសច្បាប់ចំនួន២ដើម។
ការលើកឡើងរបស់លោក គួច ចំរើន បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ជនបរទេស៣នាក់ពាក់ព័ន្ធប្រើប្រាស់អាវុធ២ដើម ដោយបានករណីរក្សាទុក និងទិញលក់ ។ នេះបើតាមរយៈគណនីហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃ៤ មីនា ។
លោកអភិបាលខេត្តបញ្ជាក់ថា «សូមអ្នកលក់អាវុធឲ្យត្រៀមខ្លួនទទួលទោស។ យើងខ្ញុំប្ដេជ្ញាព្យាយាម ខិតខំចាត់វិធានការណ៍ជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ដើម្បីសន្តិសុខ សុវត្ថិភាព របស់យើង»។



发表回复